កម្មករកម្មការនី ធ្វើកូតកម្ម អត់ចូលធ្វើការ នៅតាមផ្លូវជាតិលេខ ៣ ព្រឹកមិញ 28/1/2014
លោក ញាន ផល្លឹក ស្ថាបនិក រថយន្តអង្គរ របស់ខ្មែរធ្លាប់បានសន្យាថា នៅដើមឆ្នាំ ២០១៤ នេះ លោកនឹងបញ្ចេញរថយន្តអង្គរម៉ូដែលថ្មីមួយទៀត ដែលមានការរចនារូបរាងថ្មី ប្លែក រួមទាំងការបំពាក់បច្ចេកវិទ្យាកាន់តែទំនើប សម្រាប់ពលរដ្ឋកម្ពុជាទស្សនា។ ឥឡូវនេះលែងជាការសង្ស័យទៀតហើយ រថយន្តដែលលោកបានសន្យានោះបានបង្ហាញរូបរាងហើយ។ រថយន្តជំនាន់ថ្មីនោះមានឈ្មោះថា Angkor EV 2014។ បើមើលលើរូបរាង Angkor EV 2014 គឺប្រហាក់ប្រហែល Angkor EV 2013 ប៉ុន្តែមានការកែប្រែមុខមាត់ថ្មីមួយចំនួនដូចជា ចង្កៀងមុខរចនាថ្មីប្លែកមើលទៅប្រកបដោយឥទ្ធិពល។ ជុំវិញព័ត៌មានលម្អិតពីរថយន្តអង្គរម៉ូដែលថ្មីនេះ Sabay នឹងជួបសម្ភាសលោកញាន ផល្លឹក ដើម្បីស្វែងរកព័ត៌មានបន្ថែមពីរថយន្តជំនាន់ថ្មីរបស់លោកនេះ យកមកចុះផ្សាយជូនប្រិយមិត្តនៅលើកក្រោយទៀត។ គិតមកទល់ពេលនេះ រថយន្តម៉ាកអង្គរ ៤ ម៉ូដែលដែលលោក ញាន ផល្លឹកបានផលិតនិងមានការទទួលស្គាល់ពីសំណាក់ពលរដ្ឋកម្ពុជា ក្នុងនោះមានដូចជារថយន្តអង្គរ ២០០៣, អង្គរ ២០០៤, អង្គរ ២០១០ និង...